រីករាយប្រូម៉ូសិនបើកសម្ពោធសាខាថ្មី

ក្នុងឱកាសបើកសម្ពោធសាខាថ្មីនៅជូមីរ៉ាហ៍ បុរីប៉េងហួត ៦អា ក្លិបហាត់ប្រាណហ្គាន់ហ្សេ ស្ព័តផ្តល់ជូននូវប្រូម៉ូសិន២០% សម្រាប់ការចុះឈ្មោះជាសមាជិកប្រចាំខែ។​ រាល់ការចុះឈ្មោះ លោកអ្នកនឹងមានឱកាសផ្សងសំណាងដើម្បីទទួលបានរង្វាន់ជាច្រើន។

នៅពេលអ្នកចុះឈ្មោះជាសមាជិក លោកអ្នកនឹងទទួលបានការពិនិត្យសុខភាពរាងកាយតាមរយៈម៉ាស៊ីនIn-Bodyដើម្បីដឹងពីកម្រិតម៉ាសរាងកាយ ជាតិខ្លាញ់ សាច់ដុំ និងសមាសធាតុផ្សេងៗទៀត។ ក្រុមការងារយើងនឹងប្រើប្រាស់លទ្ធផលនេះ ដើម្បីរៀបរៀងកម្មវិធីហាត់ប្រាណពិសេសដាច់ដោយឡែកពីគ្នាសម្រាប់អ្នកហាត់ប្រាណម្នាក់ៗ និងជួយឱ្យលោកអ្នកសម្រេចគោលដៅសុខភាពដែលអ្នកប្រាថ្នា។  

ក្លិបហាត់ប្រាណយើងផ្តល់នូវ​ឧបករណ៍ហាត់ប្រាណទំនើបចុងក្រោយបង្អស់ ថ្នាក់ស្ទូឌីយោ​ដូចជាយូបោន មេហ្គាដានស៍ យូហ្គាជាដើម។ បន្ថែមពីនេះ យើងក៏ផ្តល់ថ្នាក់រៀនហែលទឹកជាមួយគ្រូជំនាញៗរៀងរាល់ចុងសប្តាហ៍សម្រាប់មនុស្សធំ។  

ហ្គាន់ហ្សេ ស្ព័ត ជប៉ុនផ្តល់ជូននូវកន្លែងហាត់ប្រាណដ៏មានផាសុកភាព អាងហែលទឹកធំទូលាយ ​ កម្មវិធីស្ទូឌីយោ បន្ទប់ស្ទីមសម្រាប់នារី និងសោណាសម្រាប់បុរស។  
ប្រូម៉ូសិននេះមានសុពលភាពចាប់ពីថ្ងៃទី01 ដល់ថ្ងៃទី30 ខែសីហា ឆ្នាំ2024 សម្រាប់ទាំង២សាខា។  

សម្រាប់ការចុះឈ្មោះ និងព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ហ្គាន់ហ្សេ ស្ព័ត ជប៉ុន៖     

  • សាខាអាធីណា បុរី ប៉េងហួត ដឹស្តាផ្លាទីនីម ឬទំនាក់ទំនងលេខទូរស័ព្ទ 010 888 398         
  • សាខាជូមីរ៉ាហ៍ បុរី ប៉េងហួត ផ្លូវជាតិលេខ៦អា ឬទំនាក់ទំនងលេខទូរស័ព្ទ 015 888 468
  • តេឡេក្រាមឆាណែល: https://t.me/gunzesportsjp