ជំងឺបេះដូង គឺជាកត្តាចម្បងដែលបណ្តាលឱ្យមានការស្លាប់ទាំងបុរស និងស្ត្រី។ ការអនុវត្តទម្លាប់រស់នៅប្រចាំថ្ងៃល្អៗដែលផ្តោតសំខាន់លើសុខភាពបេះដូង អាចផ្ដល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់រូបឱ្យទទួលបាននូវបេះដូងដែលមានសុខភាពល្អ ។ ទម្លាប់ទាំងនេះជាកត្តាសំខាន់ក្នុងការការពារពីជំងឺបេះដូង ហើយមានភស្តុតាងបញ្ជាក់ថាទម្លាប់ខ្លះអាចបង្វែរជំងឺបេះដូងប្រភេទមួយចំនួនឱ្យមកប្រក្រតីវិញបានទៀតផង។
ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
- រាងកាយរបស់យើងមិនអាចអង្គុយនៅតុ
ឬកៅអីពេញមួយថ្ងៃនោះទេ។ យើងត្រូវធ្វើចលនាផ្លាស់ទីដើម្បីទទួលបាននូវសុខភាពល្អ។
អ្នកជំនាញណែនាំឱ្យក្រោកឈរដើរយ៉ាងតិចម្តងក្នុង៣០នាទី ឬមួយម៉ោងដើម្បីជួយដល់លំហូរឈាមរបស់អ្នក។
រក្សាទម្ងន់ឱ្យមានសុខភាពល្អ
- បើអ្នកលើសទម្ងន់ ហានិភ័យនៃជំងឺលើសឈាម
កូឡេស្តេរ៉ុលខ្ពស់ និងជំងឺទឹកនោមផ្អែមប្រភេទទី២ គឺលើសពីធម្មតា។ ការញ៉ាំជាតិស្ករ
និងខ្លាញ់ឆ្អែតតិចជាងមុន ខណៈពេលដែលកាត់បន្ថយគ្រឿងស្រវឹង ការញ៉ាំផ្លែឈើ និងបន្លែ
និងហាត់ប្រាណកាន់តែច្រើន អាចជួយសម្រកទម្ងន់ និងការពារពីការលើសទម្ងន់នៅពេលខាងមុខ។
គេងឱ្យបានគ្រប់គ្រាន់
- ទម្លាប់គេងមិនបានគ្រប់គ្រាន់អាចប៉ះពាល់ដល់សុខភាពរបស់អ្នក។
ញ៉ាំអាហារដែលមានសុខភាពល្អ និងតុល្យភាព
-
ប៉ូតាស្យូមអាចជួយបញ្ចុះសម្ពាធឈាមរបស់អ្នក ដូច្នេះសូមព្យាយាមបង្កើនបរិមាណប៉ូតាស្យូមនៅក្នុងរបបអាហាររបស់អ្នក
ដោយញ៉ាំផ្លែឈើ និងបន្លែឱ្យបានច្រើនក្នុងមួយថ្ងៃ។
វីតាមីន សារធាតុរ៉ែ និងជាតិសរសៃនៅក្នុងផ្លែឈើ
និងបន្លែក៏អាចជួយរក្សាបេះដូងរបស់អ្នកឱ្យមានសុខភាពល្អផងដែរ។
ផ្លែឈើ និងបន្លែដែលមានជាតិសរសៃរលាយខ្ពស់អាចជួយកាត់បន្ថយកូឡេស្តេរ៉ុលរបស់អ្នក។
អាហារទាំងនោះរួមមានផ្លែក្រូច ដំឡូងជ្វា ស្វាយ សណ្តែក និងគ្រាប់ពូជរបស់រុក្ខជាតិ។
ប្រូតេអុីនដែលបានមកពីរុក្ខជាតិគឺល្អសម្រាប់អ្នក
ហើយក៏ល្អសម្រាប់ភពផែនដីផងដែរ។ ប្រសិនបើអ្នកទទួលទានតែប្រូតេអុីនដែលបានមកពីរុក្ខជាតិ
អ្នកត្រូវញុំាអាហារដែលមានប្រូតេអុីនពីប្រភពផ្សេងឱ្យបានច្រើន។ ប្រូតេអុីនដែលបានមកពីសណ្តែកសៀងដូចជាតៅហ៊ូគឺជាប្រភពអាហារគ្មានសាច់តែមួយគត់ដែលពោរពេញទៅដោយអាស៊ីតអាមីណូសំខាន់ៗដែលយើងត្រូវការ។
អាហារសម្រូបជួយធ្វើឱ្យអ្នកឆ្អែតបានយូរ
ហើយវាក៏ល្អសម្រាប់សុខភាពបេះដូងរបស់អ្នកផងដែរដោយសារតែវាមានការកែច្នៃតិចតូច។
កាត់បន្ថយស្ត្រេស
- ស្ត្រេសអាចផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់រាងកាយ
និងផ្លូវចិត្តរបស់យើង។ ស្ត្រេសគឺជារឿងពិតដែលនឹងកើតមានឡើងក្នុងជីវិត
ប៉ុន្តែអ្នកអាចកាត់បន្ថយវាបាន ហើយអ្នកអាចរៀនពីរបៀបគ្រប់គ្រងស្ត្រេស ដោយការហាត់យូហ្គា
រៀនធ្វើសមាធិ អធិដ្ឋាន ឬអនុវត្តលំហាត់ប្រាណដកដង្ហើមវែងៗ។ លើសពីនេះទៀត គ្រាន់តែដើរលេងនៅខាងក្រៅនិងស្រូបយកខ្យល់អាកាសបរិសុទ្ធក៏អាចធ្វើឱ្យអ្នកកាត់បន្ថយស្ត្រេសបានផងដែរ។
ប្រភព៖
https://www.beaumont.org/health-wellness/blogs/daily-habits-to-prevent-heart-disease
https://www.caba.org.uk/physical-health/looking-after-your-health/keep-your-heart-healthy.html