ការគិតបែបវិជ្ជមានទៅកាន់ភាពចាស់ទុំអាចជួយឱ្យអ្នកមានអារម្មណ៍ស្ងប់ ហើយជួយឱ្យរាងកាយអ្នកមានអារម្មណ៍ថាក្មេងជាងមុន និងសុខភាពល្អជាងមុន។ លោកបណ្ឌិត David Sinclair ដែលជាសាស្ត្រាចារ្យផ្នែកការសិក្សាពីហ្សែននៅសាកលវិទ្យាល័យវិជ្ជសាស្រ្ត Harvard បានមានប្រសាសន៍ថា “មនុស្សដែលគិតពីភាពចាស់ទុំក្នុងផ្លូវវិជ្ជមានតែងមានអាយុជីវិតវែងជាង ហើយមានសុខភាពល្អជាងមនុស្សដែលគិតមកវាក្នុងផ្លូវអវិជ្ជមាន។”
ការសិក្សាក៏បានរកឃើញថាមនុស្សដែលពេញចិត្តជាមួយនឹងភាពចាស់ទុំមិនសួវប្រឈមមុខនឹងការកើតជំងឺទឹកនោមផ្អែម
ដាច់សរសៃឈាមខួរក្បាល មហារីក និងជំងឺបេះដូងនោះទេ។ ពួកគេក៏អាចប្រើប្រាស់មុខងារខួរក្បាលរបស់គេបានល្អជាង
ហើយក៏មិនសូវឯកា និងមិនជួបនឹងជំងឺបាក់ទឹកចិត្តខ្លាំងដូចអ្នកដែលគិតអវិជ្ជមានពីរឿងចាស់ទុំនេះឡើយ។
អ្នកដែលទទួលយកនូវការគិតវិជ្ជមានបែបនេះតែងតែមានរាងកាយសកម្ម
ហើយទទួលទានដំណេកបានល្អជាងអ្នកដែលមិនព្រមទទួលយក។ លោកបណ្ឌិត
David
Sinclair បានពោលថា “ប្រសិនបើអ្នកមានអារម្មណ៍ក្មេងជាងមុន
នោះអ្នកនឹងលេងខ្លួនឱ្យក្មេងជាងមុន។ ការថែរក្សាសុខភាព និងផ្នត់គំនិតវិជ្ជមាននៅពេលដែលអ្នកចាស់ទៅគឺជារឿងតែមួយគត់ដែលអ្នកអាចធ្វើដើម្បីឱ្យជីវិតរស់បានយូរ។”
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីឱ្យមានអារម្មណ៍ថាក្មេងជាងមុនទាំងក្នុងកាយ
ក្នុងចិត្ត និងក្នុងវិញ្ញាណ? នេះគឺជាការណែនាំមួយចំនួនពីលោកបណ្ឌិត
Sinclair៖
កាត់បន្ថយភាពធុញថប់ក្នុងចិត្ត៖ ការធុញថប់ក្នុងចិត្តក្លាយទៅជារឿងសាមញ្ញមួយនៅពេលដែលអ្នកចាស់ទៅ
ដូច្នេះអ្នកត្រូវអនុវត្តនូវវិធីសាស្រ្តខ្លះៗដើម្បីគ្រប់គ្រង់លើវា។ ការតាំងសមាធិជាប្រចាំ
ការអានសៀវភៅលទ្ធិនិយម
និងការរកទីកន្លែងស្ងប់ស្ងាត់ដើម្បីសម្តែងនូវភាពដឹងគុណគឺជាសកម្មភាពល្អៗដែលអ្នកគួរចាប់ផ្តើមធ្វើ។
យល់ពីគោលបំណងក្នុងការធ្វើអ្វីមួយ៖ ការយល់ពីគោលបំណងក្នុងការធ្វើអ្វីមួយគឺមានន័យថាអ្នកចេះបន្តដេញតាមគោលដៅ
ហើយអ្នកចេះមានអារម្មណ៍ថាជីវិតរបស់អ្នកគឺមានន័យពេញលេញ។
ការមានទំនាក់ទំនងជាប់លាប់៖ ការទាក់ទងគ្នា
សន្ទនានឹងគ្នាអាចទាក់ទាញអារម្មណ៍ ហើយបង្វែរវាឱ្យមកគិតរឿងផ្សេង។ ការសិក្សាបានបង្ហាញថាការធ្វើទំនាក់ទំនងគ្នាដោយផ្ទាល់អាចកាត់បន្ថយការមានអារម្មណ៍មិនសូវគោរពខ្លួនឯង
ដែលវាជាអារម្មណ៍មួយដែលតែងប៉ះពាល់ដល់ការគិតវិជ្ជមាន។
ប្រកួតប្រជែងជាមួយខ្លួនឯង៖ ស្វែងរកបញ្ហាមួយដែលអ្នកប្រាកដថាអ្នកនឹងអាចរកដំណោះស្រាយសម្រាប់វាបាន
បង្កើតគម្រោងមួយដើម្បីដោះស្រាយ ហើយស្វះស្វែងដើម្បីសម្រេចគោលដៅនោះឱ្យបាន។
ការធ្វើលំហាត់ប្រាណទៀងទាត់អាចធ្វើឱ្យអ្នកមានទំនុកចិត្តលើសមត្ថភាពសកម្មរបស់អ្នក ហើយការដោះស្រាយបញ្ហាអាចជួយឱ្យអ្នកទទួលបាននូវអារម្មណ៍ជោគជ័យមួយដែលពោរពេញដោយមោទនភាព។
រឿងទាំងពីរនេះសុទ្ធតែអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាក្មេងជាងវ័យបានដូចគ្នា។
ប្រភព៖
https://www.health.harvard.edu/staying-healthy/can-you-feel-younger-than-your-age