ក្លឹបហ្គាន់ហ្សេ
ស្ព័ត ជប៉ុនយើងខ្ញុំជាដៃគូឧបត្ថម្ភក្នុងទិវាយូហ្កានិងសុខភាពនៅថ្ងៃទី ១១ ខែ សីហា
(ថ្ងៃអាទិត្យ) សូមអញ្ចើញលោកអ្នក ចូលរូមហាត់កម្មវិធីអុកស៊ីជេណុ(Oxigeno) ដោយសេរីជាមួយយើងខ្ញុំ!
កម្មវិធីអុកស៊ីជេណុ(Oxigeno)នឹងចាប់ពីម៉ោង ៧:៣០ ដល់ ៨ ព្រឹកនៅមជ្ឈមណ្ឌលកីឡាផ្លាទីនីម (បុរីប៉េងហួត ហ្គ្រេនស្តាផ្លាទីនីម)។ កម្មវិធីរ៉ាឌីកាល់ដ៏ពិសេសនេះផ្តោតសំខាន់លើ ផ្លូវកាយនិងផ្លូវចិត្ត ដែលផ្អែកលើការរួមបញ្ចូលគ្នាពី កីឡាពីឡាទីស (Pilates) យូហ្កា នឹង ការហាត់ទៅតាមមុខងារនៃរាងកាយដែលជួយដល់កំលាំង ចលនា និង ការបត់បែន។
សូមយកកំរាលយូហ្គារបស់អ្នកមកជាមួយ ហើយត្រៀមខ្លួនទទួលយកនូវការសំរួលអារម្មណ៍ផ្លូវចិត្តដោយការហាត់ប្រាណតាមលំដាប់លំដោយនៃចលនានិមួយៗ រួមផ្សំនិង ការដកដង្ហើមវែងៗ ជាមួយតន្ត្រីបែបស្រទន់។ ពួកយើងនឹង ផ្ដល់ជូនជាគូប៉ុងសម្រាប់ចូលហាត់ប្រាណដោយសេរីចំនួន ១ ថ្ងៃ ដល់អ្នកដែលចូលរួមក្នុងកម្មវិធីនេះផងដែរ។
ទិវាយូហ្កា និង សុខភាព ត្រូវបានរៀបចំឡើងដោយបុរីប៉ែងហួតចាប់ពីម៉ោង ៦:៣០ ដល់ ១១ព្រឹកដោយមានកម្មវិធីសប្បាយៗជាច្រើនដូចជាការហាត់យូហ្កា ការញ៉ាំអាហារដោយសេរី ការហាត់កីឡានៅមជ្ឈមណ្ឌលកីឡាផ្លាទីនីម និងកម្មវិធីបាល់ទាត់សម្រាប់កុមារដែលបង្ហាត់ដោយគ្រូបង្វឹកពីក្លឹបសូទីឡូអង្គរ។
លោកអ្នកអាចចូលរូមក្នុងទិវាយូហ្កានិងសុខភាពឆ្នាំ ២០១៩ ដោយសេរី!