កម្មវិធីយើងខ្ញុំរៀបចំឡើងដោយមានវត្តមានរបស់អ្នកគ្រូបង្រៀនជំនាញខាងកម្មវិធីរ៉ាឌីកាល់ពិសេស និងលោកគ្រូបង្រៀនជំនាញខាងរាំចង្វាក់ hip-hop មកពីប្រទេសជប៉ុននៅថ្ងៃទី ៤ ខែ ធ្នូ ដោយលោកអ្នកនឹងមានឳកាសចុះឈ្មោះយកកន្លែង សិក្សាពីអ្វីថ្មីៗដើម្បីទទួលបានរាងកាយរឹងមាំនិងសុខភាពល្អ។
កម្មវិធី: កម្មវិធីរ៉ាឌីកាល់ពិសេសលើកទី
៦ (កម្មវិធី Power)
+ ការរាំចង្វាក់ hip-hop
ទីកន្លែង: សាខាអ៊ីអនម៉ល
សែនសុខស៊ីធី (ជាន់ផ្ទាល់ដី)
កាលបរិច្ឆេទ: ថ្ងៃទី
៤ ខែ ធ្នូ ឆ្នាំ ២០១៩
ម៉ោង: ៦:៣០ ដល់ ៧ ល្ងាច (កម្មវិធីរ៉ាឌីកាល់ Power) / ៧:១៥ ដល់ ៧:៤៥ យប់ (រាំចង្វាក់ hip-hop)
អ្នកចូលរួម: អ្នកណាក៏អាចចូលរួមបានដែរ!
វគ្គទីមួយគឺការបង្ហាញកម្មវិធី Power ដោយអ្នកគ្រូបង្រៀនជំនាញខាងកម្មវិធីរ៉ាឌីកាល់ពិសេស Ayumi Mukaiyama នៅសាខាអ៊ីអនម៉ល
សែនសុខស៊ីធី (ជាន់ផ្ទាល់ដី) ចាប់ពីម៉ោង ៦:៣០ ដល់ ៧ ល្ងាច។ វគ្គបន្ទាប់គឺមានការបង្ហាញពីចង្វាក់រាំ
hip-hop ដោយលោកគ្រូបង្រៀនជំនាញខាងរាំចង្វាក់
hip-hop Shige Yoshiura ដែលគាត់នឹងបញ្ចេញក្បាច់រាំ hip-hop ថ្មីៗចាប់ពីម៉ោង ៧:១៥ ដល់ ៧:៤៥ យប់។
អ្នកគ្រូ Mukaiyama មានបទពិសោធន៍ជាច្រើនឆ្នាំលើកម្មវិធីរ៉ាឌីកាល់
ហើយគាត់ជាគ្រូបង្រៀនកម្មវិធី Power UBound និងកម្មវិធីហាត់ប្រាណដទៃផ្សេងទៀត។
លោកគ្រូ Yoshiura ជាគ្រូបង្រៀនដែលមានឈ្មោះល្បីល្បាញក្នុងវិស័យ
hip-hop ផងដែរ។
សមាជិកឬអ្នកដែលមិនទាន់ចុះឈ្មោះជាសមាជិកអាចចូលរួមហាត់បានគ្រប់វគ្គ។
សមាជិកដែលចូលរួមទាំងអស់នឹងទទួលបានកញ្ចប់កាដូ
ចំណែកអ្នកដែលមិនទាន់ចុះឈ្មោះជាសមាជិកវិញ អ្នកនឹងទទួលបានអាវយឺតហ្គាន់ហ្សេដ៏ស្រស់ស្អាតបូករួមជាមួយនឹងការបញ្ជុះតម្លៃរហូតទៅដល់
២០ ភាគរយ។ ពួកយើងក៏មានចែកជាគូប៉ុងសម្រាប់ចូលហាត់ប្រាណដោយសេរីចំនួន ១ ថ្ងៃ
ទៅដល់អ្នកដែលបានចូលរួមទស្សនាទាំងអស់។
សូមរួសរាន់ឡើងព្រោះកន្លែងមានកំណត់។ សូមទាក់ទងមកលេខ
០២៣ ៩០០ ៥២១ (សាខាអ៊ីអនម៉ល សែនសុខស៊ីធី) ដើម្បីកក់កន្លែងរបស់អ្នក។ សូមតាមដានទំព័រហ្វេសបុករបស់យើងដើម្បីទទួលបានព័ត៌មានបន្ថែម។