មកចូលរួមអបអរសាទរឆ្នាំថ្មីជាមួយការរាំចង្វាក់ប្រជាប្រិយខ្មែរ
ក្លឹបហាត់ប្រាណហ្គាន់ហ្សេ ស្ព័ត
ជប៉ុនចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរជាមួយនឹងការរាំកម្សាន្តចង្វាក់ប្រជាប្រិយខ្មែរ។
យើងជួយលើកកម្ពស់ថែរក្សាវប្បធម៌
និងប្រពៃណីខ្មែរក្នុងឱកាសឆ្នាំថ្មីជាមួយអ្នកទាំងអស់គ្នា។
កម្មវិធី
“រាំកម្សាន្តដើម្បីថែរក្សាវប្បធម៌ខ្មែរជាមួយហ្គាន់ហ្សេ” ទទួលស្វាគមន៍អ្នកទាំងអស់គ្នាដោយការចុះឈ្មោះទុកជាមុន។
កម្មវិធីនេះប្រព្រឹត្តទៅនៅអ៉ីអនម៉លសែនសុខស៊ីធីជាន់ផ្ទាល់ដី
មុខក្លឹបហាត់ប្រាណហ្គាន់ហ្សេ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ចាប់ពីម៉ោង៦ ដល់៧យប់។
នៅពេលចូលរួមកម្មវិធីនេះ អ្នកនឹងមានឱកាសបង្ហាញជំនាញរាំរបស់អ្នក
ថែមទាំងបានរាប់អានមនុស្សថ្មីៗ។ អ្វីដែលសំខាន់
កុំភ្លេចស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរមករាំណាដើម្បីឲ្យបរិយាកាសកាន់តែស្រស់ស្អាត
និងសប្បាយរីករាយ។
យើងក៏មានកាដូឆ្នាំថ្មីសម្រាប់អ្នកចូលរួមទាំងអស់គ្នាដែលរួមមានគូប៉ុងហាត់ប្រាណដោយឥតគិតថ្លៃសម្រាប់មួយថ្ងៃពេញនៅហ្គាន់ហ្សេ,
ជែលលាបបំបាត់ការឈឺចុកចាប់ Deep Heat Rub Plus ព្រមជាមួយនឹងក្រមាខ្មែរ។
លើសពីនេះទៀត យើងក៏មានរង្វាន់អនុស្សាវរីយ៍សម្រាប់អ្នករាំស្អាត
និងស្លៀកសម្លៀកបំពាក់ប្រពៃណីស្អាតជាងគេចំនួន៣នាក់ផងដែរ។
កម្មវិធីរាំកម្សាន្តប្រពៃណីខ្មែរនឹងចាប់ផ្តើមនៅម៉ោង៦ល្ងាចរហូតដល់៧យប់។
ហើយចាប់ពីម៉ោង៩:៣០ព្រឹក ដល់៥:៣០ល្ងាច
យើងក៏មានការត្រួតពិនិត្យសុខភាពតាមរយៈម៉ាស៊ីនIn-Bodyដោយឥតគិតថ្លៃ។ ម៉ាស៊ីននេះបង្ហាញអំពីជាតិទឹក ប្រូតេអ៊ីន ជាតិរ៉ែ សាច់ដុំ
ខ្លាញ់និងសមាសភាពផ្សេងៗទៀតនៅក្នុងរាងកាយ។ គ្រូបង្ហាត់ដ៏ស្ទាត់ជំនាញរបស់យើងនឹងពន្យល់ពីលទ្ធផល
និងណែនាំអ្នកដើម្បីសម្រេចគោលដៅហាត់ប្រាណរបស់អ្នក។
សម្រាប់ការចុះឈ្មោះនិងព័ត៌មានបន្ថែម
សូមទាក់ទងមកកាន់ក្លឹបហាត់ប្រាណហ្គាន់ហ្សេ ស្ព័ត ជប៉ុន